Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ខួបកំណើត​អ្នក​ឧកញ៉ា គិត ម៉េង មានសុទ្ធតែឥស្សរជន និង​អ្នកជំនួញ​ល្បីចូលរួម

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២០ម្សិលមិញនេះ អ្នក​ឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បាន​រៀបចំធ្វើ​ពិធីខួបកំណើត នៅ​ភូមិ​គ្រឹះរបស់លោក ស្ថិត​នៅ​ក្នុង​សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុង​ពិធីខួបកំណើតមហាសេដ្ឋី គិត ម៉េង នោះ គេឃើ​ញមានការចូលរួមពីឥស្សរជន និងអ្នកជំនួញល្បីជាច្រើន ដោយ​ក្នុង​នោះ គេ​ក៏​បានកត់សម្គាល់ឃើញវត្តមានរបស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា​ស្ថានីយ៍ទូរទស្សន៍​បាយ័ន និង​ជា​កូនស្រីរបស់សម្តេចតេជោ ចូលរួមផងដែរ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង កើតនៅខែកញ្ញា ឆ្នាំ១៩៦៨ ក្នុងខេត្តកណ្តាល ហើយលោកជាកូនទី៣ (កូនពៅ) របស់ពាណិជ្ជករ ជាប់សែស្រឡាយចិនម្នាក់ ឈ្មោះ លោក គិត ប៉េងអៀក។ រហូតមកដល់ពេលនេះ លោកមានជំនួញជាច្រើន នៅក្នុងប្រទេសកម្ពុជា៕

Advertisement
Advertisement