Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួនចាប់ផ្តើមធ្វើ​ការ​​ហោះហើរ​ចេញ​​ចូល​កម្ពុជា​បណ្តើរៗវិញហើយ

ភ្នំពេញ៖ យោង​តាមប្រភពពី​បុគ្គលិក នៃ​ក្រុមហ៊ុន​ព្រលានយន្ត​ហោះ​កម្ពុជា​បាន​ឲ្យដឹងថា ចាប់តាំងពីដើមខែកញ្ញាមក មាន​ក្រុមហ៊ុន​អាកាសចរមួយ​ចំនួន បាន​ចាប់​ផ្តើម​ជើង​ហោះហើរ​របស់​ខ្លួន​មក​កាន់ប្រទេស​កម្ពុជាវិញហើយ ក្រោយ​ពី​ផ្អាក​អស់មួយ​រយៈ​ពេល។

ក្នុងនោះ រួម​មានក្រុមហ៊ុន អាកាសចរណ៍​សិង្ហ​បុរី សៀ​ល​អ៊ែរ (SilkAir) ដែល​បាន​បើក​ជើងហោះហើរ​ភ្ជាប់​ភ្នំពេញ​និង​សាំង​ហ្គា​ពួរ​នៅ​ថ្ងៃ​អង្គារ និងថ្ងៃអាទិត្យ ។ ​ក្រៅពីនេះ ក្រុមហ៊ុន​អាកាសចរណ៍​ឃែ​ម​បូ​ឌៀ អ៊ែ​វេ ក៏​នឹង​កំពុង​បន្ថែម​ជើងហោះហើរ​ពី​ភ្នំពេញ ទៅទីក្រុង​ហ្វូ​ចូ​វ ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍ និង ក្រុមហ៊ុន ជេ​ស៊ី អ៊ែ​ឡាញ កំពុងតែ​បើក​ជើងហោះហើ​រជាថ្មី​ពី​ភ្នំពេញ​ទៅ​ទីក្រុង​គុន​មិញ នៅ​ថ្ងៃ​ពុធ ៕

Advertisement
Advertisement