Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

បទចម្រៀងថ្មី «ទសក័ណ្ឋ» ជួយលើកកម្ពស់អក្សរសិល្បិ៍ខ្មែរដោយប្រយោល

ស្នាដៃបទចម្រៀងថ្មីមួយបទរបស់តារាចម្រៀងថ្មីសន្លាងលោក បារមី ទើបបានរំលេចខ្លួនឡើងក្រោមចំណងជើងថា ទសក័ណ្ឋ ជាឈ្មោះរបស់ស្តេចយក្សក្នុងរឿងរាមកេរ្តិ៍ ជាស្នាដៃអក្សរសិល្បិ៍របស់ខ្មែរ ដែលនេះជាការលើកយកមកបង្ហាញដល់ទស្សនិកដោយប្រយោល ដើម្បីលើកស្ទូយអក្សរសិល្បិ៍ខ្មែរឲ្យកាន់តែសំបូរបែបថែមទៀត។

បទចម្រៀងទសក័ណ្ឋជាបទចម្រៀងមួយនិយាយពីបុរសម្នាក់ចាប់ចិត្តទៅលើនារីម្នាក់ តែដោយនារី​ម្នាក់នោះមានសង្សារទៅខ្លួន រូបគេបានប្រៀបខ្លួនឯងទៅនឹងទសក័ណ្ឋ មានចិត្តស្រលាញ់ទៅលើសីតា និងដណ្តើមសីតាមក។ ជាមួយនឹងសម្លេងដង្ហើយហៅថា ខ្លួនជាមនុស្សឬស្សាក៏ស្នេហ៍ចរណៃដែរ។ នៅក្នុងសាច់រឿងនេះ ក៏ចង់បង្ហាញដល់ទស្សនិកជនមកដឹងពីមូលហេតុថា ហេតុអ្វីបានជាមនុស្សអាក្រក់ហ៊ានដណ្តើមមនុស្សដែលគេស្រលាញ់ពេញបេះដូងមកខ្លួន តែគេពិតជាមិនបានដឹងពីជម្រៅបេះដូងនៃមនុស្សអាក្រក់ដែលស្រលាញ់តួស្រី សុខចិត្តហ៊ានដណ្តើមយកមករក្សា​ដោយគ្មានរអាពីពាក្យអ្នកដទៃ ដែលនេះគឺផ្តើមចេញពីចិត្តស្រលាញ់នេះឯង។

សូមបញ្ជាក់ថា នេះគឺជាបទចម្រៀងទី២ហើយរបស់ កសិណ Entertainment ដែលជាក្រុមចម្រៀងមួយផលិតឡើងក្នុងហេតុផលនៃក្តីស្រលាញ់ ក្រោមពាក្យស្លោកមួយគឺ សាក្សីនៃអារម្មណ៍របស់លោកអ្នក ដែលបទចម្រៀងទាំងអស់ ពីក្រុនេះ នឹងផ្តោតសំខាន់ទៅលើរឿងពិតដែលកើតពីអារម្មណ៍របស់ទស្សនិកជន។ នៅក្នុងនោះដែរ ទស្សនិកជនក៏អាចផ្ញើសាច់រឿងពិត ដើម្បីក្រុមផលិត នឹងផលិតបទចម្រៀងដែលត្រូវនឹងសាច់រឿងទាំងអស់នោះផងដែរ៕

តោះមកស្តាប់ទាំងអស់គ្នា៖

Advertisement
Advertisement