Connect with us

Hi, what are you looking for?

Uncategorized

សូម​ប្រយ័ត្ន​! ល្បិច​បោកប្រាស់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​គ្រាន់តែ Like &​ Share បាន​លុយ ឬរង្វាន់​មាន​តម្លៃ​ផ្សេង​ៗជាច្រើន​

នា​ពេល​ថ្មី​ៗនេះ គេ​សង្កេតឃើញ​មានអំពើ​ឆបោក​តាម​ទំព័រ​ហ្វេសប៊ុក (Facebook Page​) មួយចំនួន​ដោយ​ប្រើប្រាស់​ឈ្មោះ និង​រូបថត​របស់​បុ​គ្គ​លល្បីៗ បោកបញ្ឆោត​ប្រជាពលរដ្ឋ​ដើម្បី​ចុច Like ទំព័រ​ហ្វេសប៊ុក (Facebook Page​) និង​ចែករំលែក (Share​) អត្ថបទ​ចាប់​អា​រម្ម​ណ័​មួយ​ចំ​នួន​តៗ​គ្នា ឧទាហ​ណ៍៖ ការ​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​សុទ្ឋ ឬត្រូវ​រង្វាន់​ទូរស័ព្ទ​ដៃ​ជំនាន់​ថ្មី​ជាដើម។

តាម​ការស្រាវជ្រាវ ជនខិលខូច​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ចំនួន ០២ ដើម្បី​ទាញ​យក​ផលប្រយោជន៍ គឺ៖

វិធី​សាស្រ្ត​ទី១៖ ជនខិលខូច​ធ្វើការ​ផ្ញើ​សារ​ទៅ​ម្ចាស់​គណនី​ហ្វេ​សបុ​កដែល​បាន Like និង ចែករំលែក (Share​) អត្ថបទ​ខាងលើ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ផ្ញើ​ប្រាក់​មួយចំនួន ដើម្បី​ជា​ថ្នូរ​នឹង​បើក​ជា​សាច់ប្រាក់​សុទ្ឋ ឬរង្វាន់​មាន​តម្លៃ​ផ្សេង​ៗ។

វី​ធី​សាស្ត្រ​ទី២ ៖ បន្ទាប់ពី​ទទួល​បាន​ចំនួន Like និង​ចែករំលែក (Share​) ជា​ច្រើន​សន្ឋឹ​កស​ណ្ឋាប់​រួចមក ជនខិលខូច​នឹង​ធ្វើការ​ប្តូរ​ឈ្មោះ​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) ធ្វើការ​លុបចោល​នូវ​ទិន្ឋន័យ​ចាស់​ៗ និង​ធ្វើការ​លក់​ទំព័រ​ហ្វេ​សបុ​ក (Facebook Page​) បន្ត។

ដូច្នេះ​អ្នក​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម សូម​មេត្តា​ប្រុងប្រយ័ត្ន​អំពើ​ឆបោក​ទាំងអស់​នេះ និង​ធ្វើការ​រាយការណ៍​ដល់​សម្ថ​តកិច្ច​ដែល​នៅ​ជិត​លោកអ្នក ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនខិលខូច​ទាំងនោះ​មក​ផ្តទ្ទា​ទោស​តាមច្បាប់​៕

Advertisement
Advertisement