Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ពិចារណា​​ក្រុមហ៊ុន​ចំនួន​៣ ​ដើម្បី​ផ្តល់​សេវា​ប្រមូល​សំរាម

(ភ្នំពេញ)៖ ​លោក ម៉េ​ត មាស​ភក្តី មន្ត្រី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ពិចារណា និង​វាយតម្លៃ ដោយ​ជ្រើស​យក​ក្រុមហ៊ុន​ចំនួន​៣ ដើម្បី​ផ្តល់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ប្រកប ដោយ​លក្ខណៈ​ស្តង់ដារ​នៅក្នុង​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន​ទាំង​៣ ដែល​សម្រេច​ជ្រើសរើស នៅ​ដំណាក់កាល​ចុងក្រោយ នឹង​ទទួលខុសត្រូវ​ប្រមូល​សំរាម​ក្នុង​ខណ្ឌ​ទាំង​១៤ តាម​តារាង ពេលវេលា​ជាក់លាក់ ក្នុងការ​ប្រមូល និង​គ្រប់​ច្រក​ផ្លូវ​ទាំងអស់​។

​លោក​បន្ដថា ដ្បិតតែ ពេលវេលា​នៃ​ការចាប់ផ្តើម​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន ប្រមូល​សំរាម​ថ្មី មិនទាន់​បានកំណត់​ជាក់លាក់​យ៉ាងណាក្តី ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ នឹង​រៀបចំ​ការប្រមូល​សំរាម ដោយ​បែងចែក​ខណ្ឌ​ទាំង​១៤ ជា​៣​តំបន់ ដោយ​តំបន់​នីមួយៗ មាន​ក្រុមហ៊ុន​មួយ​ជា​អ្នកទទួលខុសត្រូវ និង​រៀបចំ​តារាង​ពេលវេលា​ជាក់ លាក់​ក្នុង​ការប្រមូល​សំរាម​ពី​គ្រប់​ច្រក​ផ្លូវ ចេញចូល ផងដែរ​។​

​លោក​បន្តទៀតថា កាលពី​ខែតុលា ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដកហូត​សិទ្ធិ​ប្រមូល​សំរាម​ពី ក្រុមហ៊ុន​ស៊ិន​ទ្រី ដើម្បីឱ្យ​រដ្ឋ​កាន់កាប់​សិន​។ ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ក៏​តម្រូវ​ដាក់ឲ្យ​ដេញថ្លៃ​ជាថ្មី ដើម្បី​ស្វែងរក​ក្រុមហ៊ុន ដែលមាន​បទពិសោធន៍ ចូលរួម​ផ្ដល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​៕

Advertisement
Advertisement