Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជរដ្ឋាភិបាលសម្រេចលើកពេល​បុណ្យ​សមុទ្រ​ឆ្នាំនេះ ទៅ​ឆ្នាំក្រោយវិញ

(ភ្នំពេញ)៖ យោង​តាម​លិខិត​មួយ​របស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅ​កាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា បុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងធ្វើ​នៅខេត្តព្រះសីហនុ នាចុងឆ្នាំនេះ នឹង​ត្រូវ​លើកពេលទៅធ្វើនៅឆ្នាំក្រោយវិញ។

តាម​ការ​ចុះផ្សាយ​របស់​ក្រសួងទេសចរណ៍ថា ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ ទើបសម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ៕

Advertisement
Advertisement