Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចិនរៀបចំនាវា៧គ្រឿង ដឹក​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់ដេរ​មក​កម្ពុជា

(ពោធិ៍សាត់)៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិលេខ​៥៥ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា​បាន​ប្រកាស​ថា មិត្តចិនបាន​រៀបចំ​កប៉ាល់​ចំនួន​៧គ្រឿង សម្រាប់​ការ​ដឹក​សម្ភារៈជា​វត្ថុ​ធាតុ​ដើម​សម្រាប់​រោងចក្រកាត់ដេរ​មក​កម្ពុជា។

«ខ្ញុំសូមជូននូវ​ដំណឹងរីករាយ​ដល់បងប្អូន​កម្មករ កម្មការិនី, ឥឡូវ​មិត្ត​ចិន​បាន​ត្រៀម​នាវា​ចំនួន​៧គ្រឿង ក្នុង​ការ​ដឹក​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់​ដេរ​មក​កម្ពុជា ដោយ​នាវាជើង​ដំបូងនឹង​ចេញ​ដំណើរ​នៅ​ថ្ងៃនេះ… ក្នុង​នោះ​នាវាចំនួន​៥គ្រឿង​នឹង​មក​កាន់​កំពង់ផែក្រុងព្រះសីហនុ និង២គ្រឿងទៀត​ទៅ​កាន់កំពង់ផែទីក្រុងហូជីមិញ…»៕

Advertisement
Advertisement