Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការចុះឈ្មោះអ្នកបោះឆ្នោតថ្មី នឹង​ផ្តើម​ចាប់ពីថ្ងៃទី១ ខែតុលានេះ​ហើយ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១ ខែតុលា តទៅ ​ដំ​ណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោតថ្មី នឹង​ផ្តើម​ធ្វើ​នៅតាម ឃុំសង្កាត់ សម្រាប់រយៈពេល ១៩ ដោយ​នឹង​បញ្ចប់​នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០។

លោក ឌឹម សុវណ្ណារុំ សមាជិក និងជា​អ្នកនាំ​ពាក្យ គ.ជ.ប បានបញ្ជាក់ថា ការងាររបស់ គ.ជ.ប នៅពេលនេះ គឺចាប់ផ្តើម​ដំណើរការចុះ​ឈ្មោះ​បោះ​ឆ្នោតនៅតាមឃុំសង្កាត់ និងណែនាំពីនិតិវិធីក្នុងការចុះឈ្មោះបោះឆ្នោត ទៅ​ដល់​​ប្រ​ជា​ពល​រដ្ឋ។

បើតាមអ្នកនាំពាក្យ គ.ជ.ប ចំនួនពលរដ្ឋ​ដែលនឹងត្រូវចុះឈ្មោះថ្មី អាចប៉ាន់ប្រមាណជាង ៣ សែននាក់។

ជាមួយ​គ្នា​នេះ លោកក៏សូមអំពាវនាវដល់បងប្អូន​ប្រ​ជាពលរដ្ឋដែលគ្រប់អាយុ១៨ ឆ្នាំ សូម​មកចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយអ្នកដែលមានឈ្មោះខុស ឬមិនប្រក្រតី គឺអាចទៅពិនិត្យមើលលទ្ធភាពកែប្រែបាន៕

Advertisement
Advertisement