Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ​ព្រះរាជសុខភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនហើយ ដើម្បីពិនិត្យព្រះរាជសុខភាព។

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកមិញនេះ គេឃើញ​មាន ថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័នសំខាន់ៗរបស់ជាតិបានចូលជូនព្រះរាជដំណើរ​របស់​អង្គព្រះមហាក្សត្រ ដោយ​ក្នុង​នោះ​រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, រួមទាំងមន្រ្តីមួយចំនួនផងដែរ៕

Advertisement
Advertisement