Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ស ខេង ដាក់ពិន័យ​មេឃុំ៣រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ពាក់ព័ន្ធការទន្ទ្រានដីព្រៃខុសច្បាប់

(មណ្ឌលគិរី)៖ មេឃុំចំនួន៣រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើ​ការ​ដាក់ពិន័យ​ ក្រោយ​រកឃើញថា មាន​ពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់។

មេឃុំទាំង៣រូប ដែលត្រូវដាក់ពិន័យនោះ ត្រូវ​បាន​ប្រភពមួយបញ្ជាក់ថា ទី១.លោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ស្រុកអូររាំង, ទី២.លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា និងទី៣.លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា។ មេឃុំទាំង៣រូបនេះ ត្រូវអនុវត្តទណ្ឌកម្មវិន័យ ស្របតាមបញ្ញត្តិមាត្រ ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

គួរជម្រាបថា ពាក់ព័ន្ធករណីពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរីនេះ អភិបាលស្រុកកោះញែក លោក ស៉ិន វណ្ណវុឌ្ឍ ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្លាស់ប្ដូរភារកិច្ចផងដែរ ដោយតែងតាំងលោក ឌឹម នី ជំនួសវិញ៕

Advertisement
Advertisement