Connect with us

Hi, what are you looking for?

ក្នុងស្រុក

វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ត្រូវដឹកមកដល់ជាបន្តបន្ទាប់, សម្តេចតេជោសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលដល់ការដឹកជញ្ជូនឲ្យដល់រោងចក្រឆាប់រហ័សបំផុត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថា ទៅ​កាន់ក្រុម​និស្សិតប្រមាណជិត៣ពាន់នាក់ នៅកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នាវាដឹកជញ្ជូនវត្ថុធាតុ​ដើម​សម្រាប់​ផ្គត់ផ្គង់រោងចក្រ​នៅ​កម្ពុជាចំនួន៧គ្រឿង កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់ហើយ​ ក្នុងនោះគឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និង ២គ្រឿងទៀតចតនៅកំពង់ផែវៀតណាម សម្រាប់ការ​ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។

ជាមួយ​គ្នា​នេះ សម្តេចតេជោ បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះឲ្យ​ដល់រោងចក្របានឆាប់រហ័សបំផុត។

គួរ​បញ្ជាក់ថា បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ការងារ នៅ​ក្នុង​ខេត្ត​មីនា​នេះ មាន​រោងចក្រ​ប្រមាណ​ជាជិត៣រយ បាន​ដាក់ពាក្យ​ស្នើ​សុំ​ផ្អាក​ការងារ​ផ្នែកខ​្លះ ព្រោះ​តែខ្វះ​វត្ថុធាតុដើម ក្រោយ​ពី​ប្រទេស​ចិន​កំពុង​ជួប​នូវ​វិបត្តិជំងឺ Covid-19 ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃម្សិលមិញ​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ៥៥ នៅ​ខេត្តពោធិ៍សាត់ សម្តេចតេជោនាយករដ្ឋមន្រ្តី​បាន​ប្រកាសថា មិត្តចិនបាន​ឲ្យ​នាវា​ចំនួន​៧គ្រឿង ក្នុង​ការ​ដឹក​វត្ថុធាតុ​ដើម​សម្រាប់​ផ្គត់ផ្គង់រោងចក្រ​មក​កម្ពុជា៕

Advertisement
Advertisement