Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធាន​មន្ទីរ​សូរិយាដីខេត្ត​តាកែវ ៖ អភិបាលស្រុកព្រៃកប្បាស គួរ​ស៊ើប​អង្កេត​ប្រធាន​ភូមិបាលស្រុក រឿង​ដើរ​យកលុយពីពលរដ្ឋ

​លោក​ ឆុង ផូ ប្រធាន​ភូមិ​បាល​ស្រុកព្រៃកប្បាស

(តាកែវ)៖ ក្រោយ​ពី​មាន​លេច​លឺ​នូវ​រឿង​រ៉ាវ​លោក​ ឆុង ផូ ប្រធាន​ភូមិ​បាល​ស្រុកព្រៃកប្បាស ​ដើរ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​សាងសង់​លំនៅឋានក្រៅផ្លូវការនោះ នៅថ្ងៃនេះ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តតាកែវ​បាន​ថ្លែង​ថា ករណីនេះ គឺជាតួនាទីរបស់លោក​អភិបាលស្រុក ដែលត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត។

លោក នួន សុធា ប្រធាន​មន្ទីរ​សូរិយាដី នគរូបនីយកម្ម និង​សំណង់ ខេត្តតាកែវ បាន​ថ្លែង​នៅព្រឹកមិញនេះ​ថា ចាប់តាំងពីដើមឆ្នាំ​២០២០មក​ម្ល៉េះ ភូមិ​បាល​ស្រុក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រងរបស់អាជ្ញាធរ​ស្រុក ដូច្នេះ រឿង​រ៉ាវនេះ គួរ​តែអាជ្ញាធរ​ស្រុកព្រៃកប្បាសជា​អ្នក​ធ្វើ​ការ​ស៊ើប​អង្កេត​ពីរឿងនេះ។

​លោក​ ឆុង ផូ ប្រធាន​ភូមិ​បាល​ស្រុកព្រៃកប្បាស

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ មាន​ប្រជាពលរដ្ឋ​មិនតិច​ទេ ត្រូវ​បាន​លោក ឆុង ផូ ដើរ​ប្រមូល​លុយ ដោយ​មានពី ១៧០ ទៅ២០០ដុល្លារ សម្រាប់​ការ​សាងសង់ផ្ទះរបស់ខ្លួន, តួយ៉ាងដូចជាករណីសំណង់នៅផ្សារជ្រែ ស្ថិត​នៅ​ឃុំអង្កាញ់ ដែល​ម្ចាស់ផ្ទះនិយាយថា គេ​បាន​ឲ្យ​លុយលោក ឆុង ផូ ចំនួន២០០ដុល្លាររួចហើយ ដោយ​លោក​ប្រធាន​ភូមិ​បាលបានធានាឲ្យ​គាត់សង់ផ្ទះ តែពេលសង់ជិតរួច បែរជាលោកអភិបាលស្រុកបញ្ជាឲ្យ​ចុះផ្អាកការសាងសង់ទៅវិញ៕

Advertisement
Advertisement