Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

វិបត្តិកូវីដ១៩ ធ្វើ​ឲ្យ​ភូមិវប្បធម៍នៅ​ខេត្តសៀមរាប ប្រកាសបិទអាជីវកម្ម

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៍ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុនភូមិវប្បធម៍ខេត្តសៀមរាប នឹងត្រូវបិទដំណើរអាជីវកម្មទាំងស្រុងនៅចាប់ពីថ្ងៃទី ០៧​ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបិទអាជីវកម្មនេះ គឺដោយសារតែបញ្ហាកូវីដ១៩ បានធ្វើឲ្យ​ភ្ញៀវមកចូលទស្សនានៅភូមិវប្បធម៍ធ្លាក់ចុះយ៉ាងគំហុកជាច្រើនខែ ជាហេតុធ្វើឲ្យ​ក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាខ្លាំង។ លើសពីនេះទៅទៀតក្រុមហ៊ុន មិនអាចផ្គត់ផ្គង់លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្មបន្តទៅមុខទៀតបានទេ។

ដោយឡែកបុគ្គលិកនៅភូមិវប្បធម៍វិញ នឹងត្រូវបានបញ្ចប់កិច្ចសន្យាការងារ ហើយក្រុមហ៊ុននឹងទូទាត់សំណងទាំងអស់ជូនបុគ្គលិកស្របតាមបទបញ្ញាត្តិច្បាប់ស្តីពីការងារ៕

Advertisement
Advertisement