Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្លូវរត់របស់យន្តហោះនៅ​អាកាសយានដ្ឋានខេត្តព្រះសីហនុបញ្ចប់​ការ​ជួសជុលហើយ, ពីពេលនេះទៅ អាកាសយានដ្ឋានមួយនេះអាចទទួលយន្តហោះធំៗឲ្យចុះចតបាន

(ព្រះសីហនុ)៖ ការងារពង្រីក និងជួសជុលផ្លូវរត់ នៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុត្រូវបានបញ្ចប់ជាស្ថាពរហើយ ហើយ​ត្រូវ​បាន​រៀបចំ​ធ្វើពិធី​សូត្រមន្ត នៅថ្ងៃទី១៣ ខែតុលានេះ មុនពេលដាក់ដំណើរការជាផ្លូវការ។

ពិធីសូត្រ​មន្ត​នៅព្រឹកមិញ​នេះ បានធ្វើ​ឡើង​ក្រោមវត្តមាន ឯកឧត្តមបណ្ឌិតឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល,​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ និង​ ឯកឧត្តម លោកជំទាវ ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្តជាច្រើនទៀត។

គួរ​បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងកំណើននៃអ្នកធ្វើដំណើរ ក្រុមហ៊ុនខេមបូឌា អ៊ែរផត​ ដែលគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា បានចំណាយថវិកាប្រមាណ ២១​​លានដុល្លារអាមេរិក លើការពង្រីកផ្លូវរត់នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។ គម្រោងពង្រីកផ្លូវរត់នៅអាកាសយានដ្ឋានអន្តរជាតិនេះ​ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩។​

បន្ទាប់ពីផ្លូវរត់ថ្មីនេះ​ដាក់ឲ្យដំណើរការ គេ​រំពឹងថា អាកាសយានដ្ឋានខេត្តព្រះសីហនុ នឹងមានផ្លូវរត់វែងជាងគេ​នៅកម្ពុជា ហើយអាចទទួលការចុះចតយន្តហោះប្រភេទធំៗ ដែលជាការឆ្លើយតបទៅនឹង​កំណើនអ្នកធ្វើដំណើរ និង​ភ្ញៀវទេសចរអន្តរជាតិមកស្នាក់នៅកម្សាន្តក្នុងខេត្តព្រះសីហនុ៕

Advertisement
Advertisement