Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋរង់ចាំដំណោះ​ស្រាយពីអាជ្ញាធរយូរពេករឿងអ្នក​មានលុយបិទផ្លូវទឹក លើកគ្នាបិទផ្លូវជាតិលេខ២

(តាកែវ)៖ ប្រជាពលរដ្ឋ​រាប់រយនាក់​នៅព្រឹកមិញនេះ បានលើក​គ្នា​បិទ​កំណាត់​ផ្លូវជាតិលេខ២ ត្រង់ចំណុច​ភូមិ​ស្មោង ស្រុកទ្រាំង ខេត្ត​តាកែវ ក្រោយ​ពីពួកគាត់​រង់ចាំ​ដំណោះ​ស្រាយ​របស់អាជ្ញាធរ​យូរពេក រឿង​អ្នក​មាន​អំណាច​ចាក់ដីលុប​ផ្លូវទឹក។

ប្រជាពលរដ្ឋ​បាន​លើក​ឡើងថា អ្នក​មាន​អំណាច​មាន​លុយ បាន​ចាក់ដីលុប​ផ្លូវទឹក ហើយ​រឿង​នេះ​ពួក​គាត់​បាន​ប្តឹង​ទៅ​អាជ្ញាធរ​អស់​ជាច្រើន​ខែមក​ហើយ ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ​សោះ តែ​ឥឡូវ​នេះ ស្រាប់​តែ​ទឹក​អស់​ផ្លូវហូរ​បណ្តាល​ឲ្យ​លិច​ស្រូវ​ពួក​គាត់​រាប់រយហិកតា ដូច្នេះ​ហើយ ទើប​ពួក​គាត់​លើក​គ្នា​ធ្វើ​ការ​តវ៉ា​តែម្តង។

យ៉ាងណាក៏ដោយ បើ​តាម​សេចក្តីរាយការណ៍ នៅវេលាម៉ោង​ប្រមាណជាង​១២ថ្ងៃត្រង់នេះ ប្រជាពលរដ្ឋ​បាន​រំសាយ​ខ្លះ​ហើយ ប៉ុន្តែពួកគាត់ថា នឹង​ធ្វើ​ការ​តវ៉ា​បន្ថែមទៀត ប្រសិន​បើ​អាជ្ញាធរ​មិន​ព្រមរកដំណោះ​ស្រាយ​នោះ៕

Advertisement
Advertisement