Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋរិះគន់សហគ្រាសអគ្គិសនីគិរីវង់ រឿងភ្លើងឡើងគីឡូទ្វេជាបី ខណៈភ្លើងដាច់ស្ទើររាល់យប់

ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី​របស់​សហគ្រាស​អគ្គិសនី​ស្រុក​គិរីវង់ បានសម្តែង​នូវ​ការ​ភ្ញាក់ផ្អើល ក្រោយ​ពី​បានឃើញ​ក្រដាសភ្លើងរបស់ពួក​គាត់​សម្រាប់ខែនេះ ប្រើប្រាស់​ភ្លើង​រហូត​ដល់ទៅបីដង…

(តាកែវ)៖ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី​របស់​សហគ្រាស​អគ្គិសនី​ស្រុក​គិរីវង់ បានសម្តែង​នូវ​ការ​ភ្ញាក់ផ្អើល ក្រោយ​ពី​បានឃើញ​ក្រដាសភ្លើងរបស់ពួក​គាត់​សម្រាប់ខែនេះ ប្រើប្រាស់​ភ្លើង​រហូត​ដល់ទៅបីដងបើធៀបនឹងខែមុនៗ ខណៈ​ដែល​ភ្លើងដាច់ស្ទើរ​តែ​រាល់យប់នោះ។

បើតាម​ប្រជាពលរដ្ឋថា ផ្ទះរបស់គាត់ប្រើប្រាស់​ភ្លើងធម្មតាដូចតែរាល់ខែសោះ ហើយ​ក្នុង​មួយ​យប់ៗ ភ្លើងដាច់មិន​ក្រោម២០ដងទេ ស្រាប់តែ​ដល់ពេលបង់លុយ ថ្លៃភ្លើង​ត្រូវ​ឡើង​ដល់ទៅ៣ដង ដោយ​ខែកន្លងទៅ គាត់ចំណាយត្រឹម​តែ១០ម៉ឺនរៀល តែសម្រាប់ខែនេះ ស្រាប់តែ​ឡើង​ដល់ ៣០ម៉ឺន​រៀល។

ដោយ​ឡែក​បើ​តាម​មន្រ្តីប៉ូលីសម្នាក់នៅ​ក្នុង​ស្រុកគីរីវង់វិញថា រាស្រ្តនៅស្រុកគីរីវង់ បច្ចុប្បន្ន​កំពុង​រងគ្រោះខ្លាំងដោយសាររឿងភ្លើងនេះ តែបើរាស្រ្តណាហ៊ាននិយាយ គេនឹងផ្ដាច់ភ្លើងមិនឲ្យ​ប្រើទៀតទេ ព្រោះលោកម្ចាស់ភ្លើងខាងលើគេមានអំណាចខ្លាំងណាស់ សូម្បីតែលោកក៏មិនហ៊ាននិយាយដែរ។

ពាក់ព័ន្ធករណីភ្លើង​ឡើង​គីឡូ​ខុស​ធម្មតានេះ បុគ្គលិកសហគ្រាសអគ្គិសនីស្រុកគិរីវង់បានថ្លែងថា រឿងភ្លើងឡើងថ្លៃទ្វេរមួយជាបីក្នុងខែតុលានោះ គឺមក​ពី​ពលរដ្ឋមានកម្មវិធីបុណ្យភ្ជំ ហើយផ្ទះពលរដ្ឋណាដែរអស់លុយច្រើន គឺមក​ពីមានបងប្អូនមកលេងច្រើន ហើយ​បើផ្ទះពលរដ្ឋណាប្រើអស់លុយតិច គឺមក​ពី​មិនមានបងប្អូនមកលេង តែបើចង់បានព័ត៌មានច្បាស់ជាង គឺចាំសួរមេគេទៅ៕

Advertisement
Advertisement