Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋ​រស់​នៅ​ស្រុកទ្រាំង​សម្តែងការខកចិត្ត ចំពោះ​មន្ទីរ​សុរិយោដីខេត្តតាកែវ ដែល​ចេញប្លង់កម្មសិទ្ធិបិទ​ផ្លូវទឹក​ធ្វើ​ឲ្យ​លិចលង់ស្រូវ​ពួកគាត់

ករណីប្រជាពលរដ្ឋ​រាប់​រយ​នាក់​លើក​គ្នា​បិទ​ផ្លូវជាតិលេខ២ ត្រង់​ចំណុច​ភូមិ​កំពង់ជ្រៃ ឃុំ​ស្មោង ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០ ក្រោយ​ពី​អ្នក​មាន​លុយ​ម្នាក់​បាន​ចាក់ដីលុប​ប្រឡាយទឹក…

(តាកែវ)៖ ករណីប្រជាពលរដ្ឋ​រាប់​រយ​នាក់​លើក​គ្នា​បិទ​ផ្លូវជាតិលេខ២ ត្រង់​ចំណុច​ភូមិ​កំពង់ជ្រៃ ឃុំ​ស្មោង ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០ ក្រោយ​ពី​អ្នក​មាន​លុយ​ម្នាក់​បាន​ចាក់ដីលុប​ប្រឡាយទឹក បណ្តាល​ឲ្យ​លិចលង់ដំណាំស្រូវរបស់ពួកគាត់នោះ ឥឡូវនេះ គេ​រកឃើញថា ការ​ដែល​អ្នក​មាន​លុយ​រូបនោះ​ចាក់ដីលុបប្រឡាយ ព្រោះតែ​ក្នុង​ប្លង់របស់ដីនោះ​ពុំ​មាន​បង្ហាញថាមាន​ផ្លូវទឹក ឬជាចំណីផ្លូវនោះទេ។

តាម​ប្រជាពលរដ្ឋ​ថា បញ្ហាអ្នក​មាន​លុយ​ចាក់ដីលុបផ្លូវទឹកនោះ គឺពួកគាត់បាន​តវ៉ា​ជាយូរ​មក​ហើយ ដោយ​បានដាក់ពាក្យប្ដឹងតាំងពីថ្នាក់ឃុំ ដល់ថ្នាក់ខេត្ត តែក្រុមអាជ្ញាធរហាក់មិនមានដំណោះស្រាយនោះទេ រហូត​ដល់ពេលនេះ មានភ្លៀងធ្លាក់ច្រើន ធ្វើ​ឲ្យ​មានការជន់លិចផ្ទះស្រូវស្រែរបស់ពួកគាត់ ទើបពួកគាត់​ទ្រាំលែងបាន ក៏នាំគ្នាបិទផ្លូវជាតិតែម្ដងទៅ។

ក្រោយពីមានការតវ៉ា​បិទផ្លូវជាតិនេះ ទើបគេ​ឃើញក្រុមអាជ្ញាធរចុះមកពិនិត្យមើល ហើយក៏បាននាំគ្រឿងចក្រមកកាយអាចម៏ដីដែលគេចាក់លុបផ្លូវទឹកនោះចេញ។

យ៉ាងណាក៏ដោយ ពាក់ពន្ធ័ករណីខាងលើនេះ លោក នួន សុធា ប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តតាកែវបានថ្លែងថា លោកបានចេញប្លង់កម្មសិទ្ធឲ្យ​មែន តែអ្នកយកព័ត៏មានគួរសួទៅភូមិបាលស្រុកទើបគេដឹងរឿងនេះច្បាស់ ព្រោះលោកមិនមែនជាអ្នកចុះវាស់វែងទេ៕

Advertisement
Advertisement