Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រវឹងពេក បើករថយន្ត​បុកប៉ូលិសកំពុងអនុវត្តច្បាប់ចរាចរណ៍របួសធ្ងន់៣នាក់

(ភ្នំពេញ)៖ មន្រ្តីប៉ូលិស​ដែលមាន​តួនាទី​ជា​ស្នងការរងចំនួន​២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់ បានរងរបួសធ្ងន់ធ្ងរ ក្រោយ​ពី​ត្រូវរថយន្តមួយគ្រឿង អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបុក កាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិត​នៅ​ចំណុច​មុខ​វត្ត​កោះ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងចម្រុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមនឹងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ផ្លូវ កម្លាំងព្រហ្មទណ្ឌ និងផ្នែកគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញ បានចុះ​អនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែមានបុរសម្នាក់មានឈ្មោះ ឆាយ គឹមហួន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាអនុការិយាល័យក្រសួងទេសចរណ៍ ស្នាក់នៅផ្ទះលេខ១០៣៨ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បើករថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9867 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ដែល​ទើបតែចេញមកពីកម្មវិធីគេ ស្រវឹងស្រាធ្លាក់ភ្នែក មិនបានមើលឃើញកម្លាំងសមត្ថកិច្ចកំពុងតែរិតបន្តឹងច្បាប់ចរាចរណ៍ ក៏ជ្រុលបុកចំលោកស្រីនិងលោកប្រុសស្នងការរង ថែមទាំងកម្លាំងអន្តរាគមន៍ដែលមានឈ្មោះដូចខាងលើ បណ្តាលឲ្យរងរបួសយ៉ាងដំណំ។

ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី បានមកដល់ដឹកយកសមត្ថកិច្ច ដែលត្រូវរបួសយកទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីព្យាបាល រីឯអ្នកបើកបររថយន្តបង្កវិញ ត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការវាស់ជាតិអាកុល ដើម្បីរកជាតិអាកុលឃើញថា ចំនួនសរុបទាំងអស់ 0.78មីលីតខ្យល់៕

Advertisement
Advertisement