Connect with us

Hi, what are you looking for?

អន្តរជាតិ

សភារុស្ស៊ីអនុញ្ញាតឲ្យលោក ពូទីន កាន់តំណែងអស់មួយជីវិត ប្រសិនបើពលរដ្ឋបោះឆ្នោតគាំទ្រ

កាលពី​រសៀលថ្ងៃទី១១ ខែមីនា ម្សិលមិញ សភារុស្ស៊ីបានសម្រេចបោះឆ្នោត​គាំទ្រការ​កែប្រែរដ្ឋធម្មនុញ្ញ​ ដោយ​អនុញ្ញាតឲ្យលោពូទីន អាចកាន់តំណែងប្រធានាធិបតីអស់មួយជីវិត ប្រសិនបើពលរដ្ឋបន្តបោះឆ្នោតគាំទ្រ​។

ការសម្រេចខាងលើ នឹងជួយដល់លោក ពូទីន បន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ​២០២៤ ដែលពីមុនត្រូវបានហាមប្រាមនៅក្នុងរដ្ឋធម្មនុញ្ញ។

តាមរដ្ឋធម្មនុញ្ញចាស់ ប្រធានាធិបតីមានសិទ្ធកាន់អំណាចយូរបំផុតពីរអណត្តិ ១០ឆ្នាំ គឺត្រូវតែចុះចេញដោយស្វ័យប្រវត្ត ហើយបើចង់បន្តទៀត រងចាំដល់អណត្តិក្រោយទៀត ទើបមានសិទ្ធឈរឈ្មោះជាបេក្ខភាប្រធានាធិបតី។

សកម្មភាពខាងលើ នឹងជួយដល់លោក ពូទីន គៀកស្មាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង រៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក​ មិនអនុញ្ញាតិធ្វើតាមតែអំពើចិននោះឡើយ ៕

Advertisement
Advertisement