Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ថា ឆ្នាំ២០២០នេះភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះរហូត៨០ភាគរយ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៦តុលា ម្សិលមិញ ថា ចំនួនភ្ញៀវទេសចរអន្តរជាតិសម្រាប់ឆ្នាំ២០២០នេះ បានធ្លាក់ចុះរហូតដល់៨០ភាគរយបើធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ ។

ក្រសួងនេះបានព្យាករណ៍ថា​ ឆ្នាំ២០២០នេះ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩។

ជាមួយគ្នាក្រសួងក៍បានបង្ហាញឲ្យដឹងផងដែរថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ប៉ុណ្ណោះ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការធ្លាក់ចុះនេះ ក្រសួងបានបន្ទោសទៅលើវិបត្តិជំងឺកូវីដ-១៩។

ក្រសួងថា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣។ ខុសគ្នាកាលពីឆ្នាំ២០១៩ ដែលទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%)​ ៕

Advertisement
Advertisement