Connect with us

Hi, what are you looking for?

ក្នុងស្រុក

សាលារៀនទាំងអស់នឹងអនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​នៅ​ដើម​ខែក្រោយ

ក្រសួងអប់រំ យុវជន និង​កីឡា បានប្រកាស​អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ក្រសួងអប់រំ យុវជន និង​កីឡា បានប្រកាស​នៅថ្ងៃនេះ ដោយ​សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ដោយ​ឡែក​ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គឺគិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

យ៉ាងណាក៏ដោយ ការបើកដំណើរការឡើងវិញនេះ ក្រសួងបានកំណត់នូវបញ្ញត្តិមួយចំនួនដូចជា សម្រាប់គ្រឹះស្ថាន​មតេយ្យសិក្សា និង​សេវាអប់រំកុមារតូច គឺត្រូវ​បង្រៀន​៥ថ្ងៃ​ក្នុងមួយសប្តាហ៍ ដោយ​កំណត់ចំនួន​កុមារ​មិន​លើ​សពី២៥នាក់​ក្នុងមួយថ្នាក់។

សម្រាប់គ្រឹះស្ថានបឋមសិក្សា ត្រូវអនុវត្ត​ការ​បង្រៀន និងរៀន​លើ​មុខ​វិជ្ជា​សិក្សា​គោល​ពីរ គឺភាសាខ្មែរ និង​គណិតវិទ្យា ដោយ​មុខ​វិជ្ជា​ផ្សេង​ទៀត​ត្រូវ​ព្យួរសិន ដោយ​នឹង​ត្រូវ​រៀន​បំពេញ​បន្ថែម​នៅ​ដើមឆ្នាំសិក្សា​បន្ទាប់ ហើយ​ការ​បង្រៀន និង​រៀន គឺ៣ថ្ងៃក្នុង​មួយសប្តាហ៍ ដោយបែងចែក​សិស្ស​ជា​ពីរក្រុម​ក្នុង​មួយ​ថ្នាក់។

ដោយ​ឡែក​គ្រឹះស្ថាន​មធ្យមសិក្សា ត្រូវ​បង្រៀន និង​រៀន​ ៣ថ្ងៃ​ក្នុង​មួយសប្តាហ៍ដែរ ដោយ​អនុវត្ត​ការ​សិក្សា​តាម​បែប​ចម្រុះ ផ្តោត​លើ​មុខវិជ្ជា​សិក្សា​គោល​យ៉ាង​តិច៦មុខ​វិជ្ជា ស្របតាម​ស្ថានភាព​ជាក់ស្តែង នៃចំនួន​បន្ទប់រៀន និង​ចំនួនគ្រូ៕

Advertisement
Advertisement