Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ ខួប​១៦ឆ្នាំ នៃការ​ឡើង​គ្រងរាជសម្បត្តិ​របស់​ព្រះមហាក្សត្រ

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួបលើកទី១៦ហើយ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតា សម្តេចព្រះ នរោត្តម សីហនុ ដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលបច្ចុប្បន្ននេះ មានរយៈពេល១៦ឆ្នាំគត់។

ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ សុទ្ធតែបានថ្វាយព្រះពរដល់ព្រះករុណ ព្រះមហាក្សត្រនា​ឱកាសនៃព្រះរាជពិធីបុណ្យ​ខួបលើកទី១៦​នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ​របស់​ព្រះអង្គ​​៕

Advertisement
Advertisement