Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី ចុះពិនិត្យទីតាំងរ៉ែមាសនៅឃុំចុងផ្លាស់

មណ្ឌលគិរី៖ កាលពីពេលថ្មីៗនេះ មន្រ្តីជំនាញបរិស្ថានដឹកនាំដោយការិយាល័យគាំពារបរិស្ថាន និងការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានចុះពិនិត្យទីតាំងកិនកាកសំណល់រ៉ែមាសចំនួន២ទីតាំង ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ការចុះពិនិត្យទីតាំងខាងលើនេះ ទីតាំងទី១ មានម្ចាស់ឈ្មោះ លឿម ឡុង ឃើញមានរណ្ដៅស្តុកទឹក និងមានការដោះរុះរើចេញនូវឧបករណ៍ខ្សែសង្វាក់ផលិតកម្មបានពាក់កណ្ដាល ហើយទឹកស្តុកក្នុងរណ្ដៅមានជ្រាបចេញក្រៅតិចៗតាមជ្រលងទឹកទៅអូរទេ ក្នុងនោះមានកាកសំណល់រ៉ែមាសនៅក្បែរខ្សែសង្វាក់ផលិតកម្ម(កាកសំណល់កម្ទេចដែក)។ ចំណែកទីតាំងទី២ មានម្ចាស់ឈ្មោះ លី ស៊ាងលេង ឃើញមានឧបករណ៍និងសម្ភារបម្រើឱ្យខ្សែសង្វាក់ផលិតកម្ម ហើយមានកាកសំណល់រ៉ែមាស (កាកសំណល់កម្ទេចដែក) នៅក្បែទីតាំងខ្សែសង្វាក់ផលិតកម្ម ក្នុងនោះមានទឹកស្តុកក្នុងរណ្ដៅមានពណ៌ធម្មតា មិនជ្រាបចេញក្រៅឡើយ។

ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងទី១ ត្រូវលើកទំនប់ទប់ទឹកកុំឲ្យ​ជ្រាបចេញក្រៅ និងណែនាំដល់ម្ចាស់ទីតាំងទាំង២ ត្រូវរុះរើឧបករណ៍និងសម្ភារខ្សែសង្វាក់ផលិតកម្មឱ្យអស់ក្នុងរយៈមួយសប្ដាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បើពុំដូច្នោះទេ ក្រុមការងារនឹងអនុវត្តន៍តាមវិធានការច្បាប់ជាធរមាន៕

Advertisement
Advertisement