Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រវត្តិ នៃព្រះរាជពិធីបុណ្យអុំទូក

បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី។

ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​  ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមក ដើម្បីរំលឹកដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាម) នៃអាណាចក្រចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប។

យ៉ាងណាក៏ដោយ បើ​តាម​ការ​ឯកសារ​របស់បារាំង (Magasin Pittoresque 1873) ពិធីបុណ្យអុំទូក របស់កម្ពុជាបានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ក្នុងឆ្នាំ១៨៧៣។​

**ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ​

តាមប្រពៃណី ពិធីបុណ្យ​អុំទូក គេតែងតែប្រារព្ធធ្វើ​រយៈ​ពេល​៣ថ្ងៃ ដោយ​ក្នុងនោះ ថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក​ ស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ឬ (Goddess Ganga )។

រីឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ និង អកអំបុក ដែលប្រព្រឹត្តទៅនៅម៉ោង​ ១២ រំលងអាធ្រាត ដែលទាក់ទង ទៅនិងពិធីដាលអំបុក និង អុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ ចំនែក នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យ​សមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲចាញ់ ហើយគេឲអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ។

ចំណែកថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្យ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក៕

ប្រភព៖ វីគីភីឌា

Advertisement
Advertisement