Connect with us

Hi, what are you looking for?

ក្នុងស្រុក

សូមបុគ្គលឈ្មោះប៉ុល សំអាតស្វែងយល់ពីផ្លូវច្បាប់និងស្ដាប់មន្រ្តីជំនាញនិងអាជ្ញាធរណែនាំដើម្បីកុំអោយខាតបង់លុយធំ

(តាកែវ)៖ លោក ប៉ុល សំអាត និងប្រពន្ធឈ្មោះ ស៊ឹក គឹមឡេង មានទីលំនៅក្នុងភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវត្រូវបានពលរដ្ឋប្ដឹងទៅសាលាឃុំបាស្រែ ដោយជំទាស់មិនឲ្យ​បុគ្គលនេះធ្វើអាជីវកម្មចិញ្ចឹមសត្វទាយកពងនៅក្នុងភូមិដោយមូលហេតុបំពុលបរិស្ថានធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូនពលរដ្ឋ សិស្សសាលា គ្រូបង្រៀន និងវត្តអារាមដែលនៅជាប់ទីតាំងចិញ្ចឹម។

ពលរដ្ឋនៅទីតាំងខាងលើបានឲ្យ​ដឹងថា កាលពីពេលកន្លងមកពលរដ្ឋបានរងគ្រោះម្ដងរួចមកហើយ ដោយសារតែអាជីវកម្មចិញ្ចឹមទាយកពងនៅកណ្ដាលភូមិ ហើយពួកគាត់បានផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរទម្រាំតែក្រុមអាជ្ញាធរដោះស្រាយចេញ តែនៅពេលនេះស្រាប់តែបុគ្គលខាងលើ ២នាក់ប្ដីប្រពន្ធនេះមកបង្កើតទីតាំងចិញ្ចឹមនៅក្បែរគ្នាបន្តទៀត។

ពាក់ពន្ធករណីខាងលើ លោក មឿយ ហ៊ាង មេឃុំបាស្រែបានឲ្យ​ដឹងថា លោកបានទទួលពាក្យបណ្ដឹងពាក់ពន្ធ័ករណីបុគ្គលពីរនាក់ប្ដីប្រពន្ធបង្កើតទីតាំងចិញ្ចឹមទាយកពងកណ្ដាលភូមិហើយ ហើយ​លោកក៏បានហៅបុគ្គលទាំងពីរនេះមកនិយាយគ្នារួចហើយថា មិនអាចចិញ្ចឹមបានទេ តែបើរត់ច្បាប់បានគ្រប់គ្រាន់លោកក៏មិនជំទាស់ដែរ។

ចំណែកលោក ស៊ុយ គឹមហេង មន្រ្តីជំនាញពសុពេទ្យប្រចាំស្រុកអង្គរបុរីបានឲ្យ​ដឹងថា ពីរនាក់ប្ដីប្រពន្ធខាងលើបានស្នើរលោកចុះទៅពិនិត្យទីតាំងចិញ្ចឹមទាយកពងនេះរួចហើយ តែលោកបានប្រាប់ថា ចាំលោកឆ្លងទៅខាងមន្ទីរសិនបើសិនខាងមន្ទីរអនុញ្ញាត្ត ទើបអាចចិញ្ចឹមបាន។

លោកបានបញ្ជាក់ទៀតថា ទីតាំងចិញ្ចឹមទានេះគឺមិនអាចចិញ្ចឹមបានទេ ព្រោះខុសច្បាប់ តែលោកថា ចាំឆ្លងមន្ទីរ គឺលោកពន្យាពេលទេ តែច្បាប់មិនអនុញ្ញត្តឲ្យ​ជាដាច់ខាត បើយោងតាមផ្លូវច្បាប់ទីតាំងដែលអាចចិញ្ចឹមបានគឺត្រូវរកទីតាំងឲ្យ​ឆ្ងាញពីអ្នកភូមិ១គីឡូម៉ែត្រ តែបើបុគ្គលខាងលើនៅតែរឹងទទឹងមិនគោរពតាមច្បាប់ប្រាកដជាខាតប្រយោជន៏ធំហើយ៕

Advertisement
Advertisement