Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកដកអត្ថប្រយោជន៍ពន្ធពីថៃ ៨១៧ លានដុល្លារ រឿងសាច់ជ្រូក

វ៉ាស៊ីនតោន ៖ អ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោននឹងលុបចោលអត្ថប្រយោជន៍ពន្ធមួយចំនួនសម្រាប់ប្រទេសថៃ ដោយនិយាយថា ប្រទេសនេះបានខកខានមិនអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកពីអ្នកផលិតអាមេរិក។

កាសែតបឹងកកប៉ុស្តិ៍បាននិយាយនៅព្រឹកថ្ងៃទី៣១តុលានេះថា ការផ្លាស់ប្តូរនេះបានកាត់បន្ថយការនាំចូលទំនិញពីប្រទេសថៃដោយមិនគិតពន្ធសម្រាប់ទំនិញចំនួន ៨១៧ លានដុល្លារអាមេរិកដែលចាប់ផ្តើមនៅថ្ងៃទី ៣០ ខែធ្នូ ដោយសារកង្វះការរីកចម្រើនដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវលទ្ធភាពទទួលបានទីផ្សារប្រកបដោយសមធម៌ និងសមហេតុផល ចំពោះផលិតផលសាច់ជ្រូក ។

អ្នកតំណាងពាណិជ្ជកម្មអាមេរិកមួយរូបគឺលោក  Robert Lighthizer បាននិយាយថា ការសម្រេចចិត្តនេះ “បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល Trump ដើម្បីពង្រឹងការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីចំណូលពាណិជ្ជកម្មរបស់យើងឱ្យរឹងមាំ” ៕

Advertisement
Advertisement