Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខណ្ឌដូនពេញ បើកកិច្ចប្រជុំបន្ទាន់ក្នុង​ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលបានដាក់ចេញជាផែនការដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីម្ចាស់ការលើកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ មកលេងកម្សាន្តក្នុងមូលដ្ឋានខណ្ឌ នាឱកាសព្រះរាជពិធីបុណ្យអុំទូក និង បានការកំណត់គោលដៅសម្រាប់ប្រចាំការ ២៤/២៤ម៉ោង ចំនួន ០៤ទីតាំងរួមមាន៖

១-គោលដៅ A1 ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។

២.គោលដៅមុខវត្តបុទមវត្តី ដឹកនាំដោយលោក យស យុទ្ធី អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ។

៣.គោលដៅព្រះគម្លង់ដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ។

៤.គោលដៅផ្សាររាត្រីដឹកនាំដោយលោ ម៉ុក ចន្ទ័ករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ៕

Advertisement
Advertisement