Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក សុខ ពេញវុធ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បែងចែកគោលដៅការ​ពារ​សន្តិសុខ​ជូនបងប្អូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នៅព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ នៅគោលដៅប្រចាំការA1 (មុខព្រះបរមរាជវាំង) ដើម្បីធ្វើការ បែងចែកគោលដៅប្រចាំការលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមក លេងកំសាន្តក្នុងមូលដ្ឋានខណ្ឌដូនពេញ នាឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២នេះ។

កិច្ចប្រជុំនេះ លោកអភិបាល បានដាក់ចេញជាគោលការណ៍ ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ចំណតម៉ូតូ ត្រូវអនុវត្តតាមសៀវភៅបន្ទុក ។

ចំណែកកំណាត់តីរវិថីព្រះស៊ីសុវត្ថិ មិនត្រូវអនុញ្ញាតអោយមានការលក់ដូរ ឬ ចតយានយន្តឡើយ ទីតាំងដែលអនុញ្ញាតឲ្យមានការលក់ដូរ រួមមានៈ សួនច្បារ អតីតសួនឌ្រីមលែន និង សួនច្បារវត្តបទុមវតី និងត្រូវចុះស្រង់ស្ថិតិអ្នកលក់ដូរអោយបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រងនៅពេលមានហានិភ័យ និង សូមអោយ កម្លាំងប្រជាការពារខណ្ឌ ត្រូវយកចិត្តទុកដាក់លើបញ្ហាប្រមូលសម្រាមផងដែរ៕

Advertisement
Advertisement