Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

តួ James Bond ដំបូងគេបានស្លាប់ហើយនៅអាយុ​៩០ឆ្នាំ

បរទេស៖ តារា​ភាពយន្ត​ហូលីវូដជនជាតិ​ស្កត់លែន លោក Sean Connery ​ដែល​បាន​ដើរ​តួ​ជាឈ្មោះ James Bond ​ដំបូង​គេ​ក្នុង​ខ្សែ​ភាពយន្តហូលីវូដ ​និងទទួល​បាន​ទទួល​ការ​គាំទ្រ​យ៉ាងច្រើន​ពី​ជុំវិញ​ពិភពលោកនោះ បាន​ស្លាប់​ក្នុង​អាយុ​៩០ឆ្នាំ។

ការ​ស្លាប់​របស់​លោក​នេះ​ ត្រូវ​បាន​បញ្ជាក់ដោយ​ក្រុមហ៊ុន​ភាពយន្ត EON ដែល​ផលិត​រឿង James Bond និង​ត្រូវ​ទូរទស្សន៍ BBC រាយការណ៍​មុនគេ។

នៅ​ក្នុង​សេចកក្តី​ប្រកាស​ព័ត៌មានរបស់​ក្រុមហ៊ុន EON producers បាន​បញ្ជាក់ថា៖ «លោក Sean Connery ឬ James Bond នឹង​ត្រូវ​គេ​ចងចាំ​មិន​ភ្លេចថា ​ជា​តួ​អង្គ​ James Bond ដំបូង»។

កាសែត Washington Post ក៏បាន​រាយការណ៍​ថា ​គ្មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ពី​មូលហេតុ​នៃការ​ស្លាប់​របស់​លោក Sean Connery ទេ តែ​គេ​ដឹង​ថា ​លោក​បាន​ស្លាប់​នៅ​កោះ Bahamas។

Advertisement
Advertisement