Connect with us

Hi, what are you looking for?

ក្នុងស្រុក

៣ថ្ងៃ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិ និងពិធីបុណ្យអុំទូក ទេសចរជាង ៤១ម៉ឺននាក់ដើរលេងនៅទូទាំងប្រទេស, ខេត្តសៀមរាបមានភ្ញៀវទៅលេងច្រើនជាងគេ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យ​ដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងរយៈពេលថ្ងៃ២ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ បានដើរលេងកម្សាន្ដនៅទូទាំងប្រទេស។

លោក ថោង ខុន បានបញ្ជាក់ថា រយៈពេល៣ថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង បានដើរកម្សាន្តសរុបមាន ៤១៨,០៨៩នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន៤១៨,០៩៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ៥,៩៩៣នាក់។

ក្នុង​នោះ​គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរទៅ​លេង​រួម​មាន

* ខេត្តសៀមរាប៖ ១១១,១១១នាក់

* ខេត្តកំពត៖ ៤៩,៤៦០នាក់

* ខេត្តព្រះសីហនុ៖ ៣៨,៦៣៧នាក់

* ខេត្តកណ្តាល៖ ២៩,៥៤០នាក់

* ខេត្តកែប៖ ២៣,១២៨នាក់

* ខេត្តកំពង់ស្ពឺ៖ ២០,៧៧៥នាក់

* ខេត្តមណ្ឌលគិរី៖ ១៧,២២៩នាក់

* ខេត្តកោះកុង៖ ១៥,៨៨៧នាក់។

ដោយឡែកក្រៅពីចំនួនជាង៤១ ម៉ឺននាក់ខាងលើ តាមការវាយតម្លៃរបស់អាជ្ញាធររាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០ ម៉ឺននាក់ផ្សេងទៀត ដែលបានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ នារយៈពេល២ថ្ងៃកន្លងមក នៃព្រះរាជពិធីបុណ្យអុំទូក៕

Advertisement
Advertisement