Connect with us

Hi, what are you looking for?

ក្នុងស្រុក

កំណត់ហេតុបិទអាហារដ្ឋានកំពង់ចករបស់មន្រ្តីអាជ្ញាធរស្រុកព្រៃកប្បាសមានតម្លៃស្មើរសូន្យ

កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីចំរុះពពាក់ពពូនគ្នាដូចហែកឋិន ចុះធ្វើកំណត់ហេតុបិទអាជីកម្មអាហារដ្ឋានមួយកន្លែងដែលមានទីតាំងនៅភូមិកញ្ចិល ឃុំកំពុងរាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយសម្អាងលើមូលហេតុគ្មានច្បាប់អនុញ្ញាតិ សំណង់គ្មានគុណភាព និង​មិនមានកាបញ្ជាក់លិខិតស្នាមពីមន្រ្តីជំនាញ។

តែបើតាមពលរដ្ឋថា កំណត់ហេតុបិទទីតាំងភោជនីយដ្ឋានខាងលើនោះ គឺមិនមានប្រសិទ្ធភាពនោះទេ ពោល​គឺមានតម្លៃស្មើរសូន្យ ក្រោយពីលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានប្រគល់តួនាទីឲ្យ​ទៅលោក ឆុង ផូ ប្រធានការិយាល័យភូមិបាលស្រុកចុះរុះរើសំណង់នោះ។

សេចក្ដីរាយការណ៍ថា អាហារដ្ឋានខាងលើនៅតែបន្តធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្វល់ពីគ្រោះថ្នាក់ភ្ញៀវនោះទេ ខណៈសំណង់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

ពាក់ពន្ធ័ករណីខាងលើលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានអោយដឹងថា លោកបានប្រគល់តួនាទីនេះដល់លោក ឆុង ផូ ប្រធានការិយាល័យភូមិបាលស្រុកឲ្យ​ចាត់ចែងសំណង់អាហារដ្ឋានខាងលើមានស្ដង់ដាតាមផ្លូវច្បាប់តែលោក ឆុង ផូ មិនទាន់មានសេចក្ដីរាយការណ៏ណាមួយវិលត្រឡប់មកឲ្យ​លោកវិញនៅឡើយទេ៕

Advertisement
Advertisement