Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុថា ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តអំឡុងបុណ្យអុំទូកធ្លាក់ចុះ

ខេត្តព្រះសីហនុ៖ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ដែលមកកម្សាន្ត ក្នុងខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ (៣០ ខែតុលា – ០១ ខែវិច្ឆិកា ឆ្នាំ២០២០) អំឡុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែកន្លងទៅនេះ បានធ្លាក់ចុះ បើធៀបទៅ នឹងពិធីដូចគ្នាកាលពីឆ្នាំ២០១៩ កន្លងទៅ ។

លោក តាំង សុចិត្តគ្រឹស្នា បានថ្លែងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុចំនួន៣ថ្ងៃ សរុបប្រមាណ៥១,២៣៣នាក់ ថយចុះ១៦,៨៨% ធៀបនឹងឆ្នាំ២០១៩ ។ ក្នុងនោះភ្ញៀវជាតិប្រមាណ៤៨,៨០១នាក់ ថយចុះ១,៧២% ធៀបនឹងឆ្នាំ២០១៩ និងភ្ញៀវអន្តរជាតិប្រមាណ២,៤៣២នាក់ ថយចុះ៧៩,៧០% ធៀបនឹងឆ្នាំ២០១៩។

យ៉ាងណាក៍ដោយលោកបញ្ជាក់ថា សម្រាប់រយៈពេល៣ថ្ងៃនោះ ខាងមន្ត្រីជំនាញ មន្ទីរទេសចរណ៍ និង ស្ថាប័ន ពាក់ព័ន្ធ បានយកអស់ពីសមត្ថភាព ក្នុងការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាព អនាម័យ បរិស្ថាន ស្អាត សេវាកម្ម ល្អ ជាពិសេស ការអនុវត្ត តាម គោលការណ៍ ណែនាំ ផ្សព្វផ្សាយវិធានការសុវត្ថិភាពទេសចរណ៍ ដោយការដាក់តំលៃជូនភ្ញៀវ ការពង្រឹងគុណភាពសេវាកម្មសណ្តាប់ធ្នាប់ បរិស្ថានអនាម័យដល់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ចុះត្រួតពិនិត្យណែនាំ និងជំរុញឲ្យភ្ញៀវទេសចរក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្ម ចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ផងដែរ ៕ ដោយ៖ នាគសមុទ្រ

 

Advertisement
Advertisement