Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យសំណង់អគារពិសោធន៍វេជ្ជសាស្រ្តខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីរសៀល ថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យការដ្ឋានសំណង់អគារមន្ទីរពិសោធន៍វេជ្ជាសាស្ត្រខេត្តខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោកអភិបាលបានឲ្យដឹងថា សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ដែលកំពុងសាងសង់នេះគឺជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សំរាប់បំរើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ ។ ដោយឡែកម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារបំពាក់ផ្សេងៗ គឺទទួលការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួងសុខាភិបាលកម្ពុជា ហើយក្រោយពីការសាងសង់អាគារពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ-១៩ ជាដើម។

ជាមួយគ្នាលោកអភិបាលក៏បានបន្តចុះពិនិត្យទីតាំងមួយចំនួនទៀតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបានណែនាំឲ្យប្រធានមន្ទីរពេទ្យបង្អែក ពង្រឹងបន្ថែមការថែរក្សាអនាម័យ បរិស្ថានស្អាតជានិច្ច ដើម្បីផ្តល់នូវបរិយាកាសល្អ ប្រកបដោយផាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺដែលមកទទួលសេវាព្យាបាល ៕ ដោយ នាគសមុទ្រ

Advertisement
Advertisement