Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជង្ហុក ដែលបន្សល់ពីជំនន់ទឹកភ្លៀងបានសម្លាប់ស្រ្តីម្នាក់គួរឲ្យសង្វេគ

ភ្នំពេញ៖ស្រ្តីម្នាក់បានស្លាប់ភ្លាមៗគួរឲ្យសង្វេគ គ្រាដែលជិះម៉ូតូធ្លាក់ចូលជង្ហុកដែលបន្សល់ទុកពីជំនន់ទឹកភ្លៀងហើយត្រូវឡានកិនពីក្រោយ ។ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ចិន្ត សុខហេង ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រាំគង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

នគរបាលមូលដ្ឋានបាននិយាយថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកប៊ីត ពណ៌សលាយខ្មៅ ពាក់ស្លាកលេខតាកែវ 1V-3095 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវដាច់មានជង្ហុកទើបគេចមិនទាន់ ហើយក៏បានជ្រុលធ្លាក់ដួលមកខាងឆ្វេងដៃ ។

ភ្លាមៗនោះស្រាប់តែមានរថយន្តយីឌុបមកកិនពីក្រោយ ហើយក៍បន្ថែមល្បឿនគេចបាត់តែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ និងទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលសព ។ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ៕

 

 

Advertisement
Advertisement