Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ពីថ្ងៃស្អែកទៅ កម្ពុជានឹងមាន​ភ្លៀងធ្លាក់តិចតួច ចំណែកអាកាសធាតុនឹងចុះត្រជាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និង​ឧតុនិយម​ នៅព្រឹកថ្ងៃនេះបានជូនដំណឹងថា បច្ចុប្បន្ន​នេះ​មាន​ជ្រលង​សម្ពាធខ្ពស់​ពីប្រទេស​ចិន​កំពុង​រំកិលចុះ និង​លាតសន្ធឹង​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេសឡាវ និង​ប្រទេស​វៀតណាម, ចំណែក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងវិញ ព្យុះទី១៩ ឈ្មោះ ហ្គោនី កំពុង​ធ្វើដំណើរឆ្ពោះ​មក​ទិស​ខាងលិច ប៉ុន្តែវានឹងថយឥទ្ធិពល​នៅពេលចូល​ដល់​ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ​ថ្ងៃទី៥-៦ ខែវិច្ឆិកា ដោយ​ពុំ​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជាទេ។

យ៉ាងណាក៏ដោយ បើតាម​ការ​ព្យាករ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃតី១០ ខែវិច្ឆិកា បណ្តាខេត្ត​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​អាច​នឹង​មាន​ភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម ព្រមជាមួយ​អាកាសធាតុពី២០ ទៅ៣០អង្សាសេ៕

Advertisement
Advertisement