Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តចំនួន៣របស់កម្ពុជាបានបញ្ចប់ទាំងស្រុង​នូវ​ការ​បោះបង្គោល​ព្រំដែន​ ជាមួយប្រទេស​វៀតណាមហើយ

លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានបញ្ជាក់ថា មកទល់នឹងពេលនេះ កម្ពុជានិងប្រទេសវៀតណាម បានបញ្ចប់នូវការបោះបង្គោលព្រំដែនគោកជាមួយគ្នាទាំងស្រុងនៅខេត្តចំនួន៣។

ភ្នំពេញ៖ តាមរយៈ​បណ្តាញ​សង្គម លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានបញ្ជាក់ថា មកទល់នឹងពេលនេះ កម្ពុជានិងប្រទេសវៀតណាម បានបញ្ចប់នូវការបោះបង្គោលព្រំដែនគោកជាមួយគ្នាទាំងស្រុងនៅខេត្តចំនួន៣។ ខេត្ត​ទាំង៣នោះ​រួម​មាន ខេត្តព្រៃវែង ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ។

អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជារូបនេះ បានបញ្ជាក់ថា នេះជាសមិទ្ឋផលប្រវត្តិសាស្រ្តលើកដំបូង សម្រាប់កម្ពុជាដែលមានសិទ្ឋិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតក គ្រប់ជំនាន់តទៅ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋសភាកម្ពុជា បាន​បើក​សម័យ​ប្រជុំលើកទី៥ នីតិកាលទី៦ ដោយធ្វើការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។

សូម​បញ្ជាក់ដែរថា ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោកប្រវែង ១២៧០គីឡូម៉ែត្រ ហើយបច្ចុប្បន្ន​ភាគី​ទាំងពីរ​បាន​បោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤%ហើយ៕

Advertisement
Advertisement