Connect with us

Hi, what are you looking for?

ក្នុងស្រុក

កន្លែងចម្រាញ់ប្រេងម៉ាស៊ីនមួយ​កន្លែងកំពុងលាក់ខ្លួនដំណើរការនៅត្រែងត្រយឹង

កំពង់ស្ពឺ៖ យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ឡចម្រាញ់ប្រេងខ្មៅមួយ​កន្លែង កំពុង​ដំណើរ​ការ​យ៉ាង​រលូនដោយគ្មានជំនាញពាក់ព័ន្ធណាចុះទៅត្រួតពិនិត្យឡើយ។

ទីតាំងចម្រាញ់ប្រេងខ្មៅនោះ ត្រូវ​គេដឹងថាគ្រប់គ្រងដោយជនជាតិចិន មានទីតាំង​ស្ថិត​នៅជាប់នឹងដីក្រុមហ៊ុនអ៊ុកឃុន ក្នុង​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងចម្រាញ់ប្រេងនោះបានឲ្យដឹងថា នៅពេលដែលគេចម្រាញ់ប្រេងម្ដងៗ គឺមានធុំក្លិន​ឆួលអាសុីតយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ ពិសេសគឺក្នុងការដកដង្ហើមតែម្ដង។

ករណីនេះ ប្រជាពលរដ្ឋធ្លាប់បានរាយការណ៍ទៅអាជ្ញាធរជំនាញពាក់ព័ន្ធដែរ តែគ្មានអ្នកណាម្នាក់អើពើចុះមកធ្វើការត្រួតពិនិត្យនោះទេ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋដែលរស់នៅជិតនោះសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធសូមមេត្តាចុះមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងរកមើលថា តើទីតាំងដែលកំពុងស្លប្រេងម៉ាស៊ីនមានច្បាប់អនុញ្ញាតដែរឬទេ?៕

Advertisement
Advertisement