Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្លូវជាតិលេខ២, លេខ៣, ផ្លូវព្រៃស និង​ផ្លូវលេខ20A បើក​ឲ្យ​ធ្វើ​ចរាចរឡើងវិញ

ភ្នំពេញ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ​បានប្រកាស​នៅថ្ងៃនេះ​ថា ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវព្រៃស និងផ្លូវលេខ 20A ចាប់ពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ត្រូវបានជួសជុលរួច និងដាក់ឲ្យ​ចរាចរជាបណ្តោះអាសន្នឡើងវិញហើយ។

សម្រាប់​ផ្លូវលេខ ២១៧ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ គឺដាក់ឲ្យ​ចរាចរចំពោះរថយន្តទេសចរ ត្រីចក្រយានយន្ត និងទោចក្រយានយន្ត លើកលែងរថយន្តដឹកជញ្ជូនធុនធ្ងន់។

ចំពោះផ្លូវជាតិលេខ ៤ បាននិងកំពុងជួសជុល និងដាក់អោយចរាចរយានយន្តគ្រប់ប្រភេទ ឯទំនប់ស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្ពានថ្ម ក៏បាននិងកំពុងជួសជុល និងអាចធ្វើចរាចរជាធម្មតាឡើងវិញ៕

Advertisement
Advertisement