Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ខណ្ឌដូនពេញ​, គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលមាន​សមាសភាព លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ  លោក កែម ហេង  លោក ហោ ហឿន អនុប្រធានផ្នែក បាន​ចុះអនុវត្តការងារដូចខាងក្រោម៖

១/.ចុះរៀបចំអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់តាមតម្រាយផ្លូវថ្នាក់ដឹកនាំឆ្លងកាត់។

២/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩៨ ១០០ ១០៦ ១០៨ ១០២ ១០៤ ៩២ ជាលទ្ធផល÷

-ចាក់សោរកង់រថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន ០២គ្រឿង និងស្ទូចចំនួន ០២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

៣/.បាញ់លាងសម្អាតសួនលោកតា ក្រមង៉ុយ សួនមុខវត្តទី សួនមុខចាន់ឆាយ៉ា សួន និងច្រាំងទន្លេចាប់ពីមុខព្រះបរមរាជវាំងរហូតដល់សួនមុខផ្សាររាត្រី។

៤/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕

Advertisement
Advertisement