Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួន៣នាក់នៅស្រុកកំពង់សីលា ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់ ខ្លួនបុរស២នាក់ និងស្រ្តីម្នាក់ កាលពីរសៀល ថ្ងៃចន្ទ ទី០២​ ខែ​វិច្ឆិកា​ ឆ្នាំ២០២០​  នៅចំណុចខ្ទមមួយកន្លែង​ ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ពីបទជួញដូរ និងរក្សាទុកគ្រឿងញៀន ។

ជនសង្ស័យទាំងនោះមាន  :
ទី១-ឈ្មោះ​ ហុន​ សុខវិសាល ភេទប្រុស​ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ កសិករ​ មានទីលំនៅបច្ចុប្បន្ន ភូមិចំការហ្លួង​ ឃុំចំការហ្លួង ស្រុកកំពង់ សីលា ខេត្តព្រះសីហនុ។
ទី២-ឈ្មោះ​ ប៊ី​ សាវ៉ន​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កសិករ​ មានទីលំនៅបច្ចុប្បន្ន ភូមិចំការហ្លួង​ ឃុំចំការហ្លួង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។
ទី៣-ឈ្មោះ​ សេង​ សុធា​ ភេទស្រី​ អាយុ​ ៣៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កសិករ​ មានទីលំនៅបច្ចុប្បន្ន ភូមិចំការហ្លួង​ ឃុំចំការហ្លួង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។ ​

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន​ប្រភេទមេតំហ្វេតាមីន​ ICE (ម៉ាទឹកកក)​ ចំនួន​ ១២កញ្ចប់។
-ទូរស័ព្ទដៃចំនួន​ ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ ៕ នាគសមុទ្រ

Advertisement
Advertisement