Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមិនថយ…ម្សិលមិញស្លាប់៧នាក់របួស១២នាក់

ភ្នំពេញ៖​ បើទោះបីជាកម្ពុជាបានរឹតបន្តឹងចំពោះបទល្មើសចរាចរណ៍ដោយការពិន័យជាប្រាក់ច្រើនៗក្ដី ក៍គេនៅតែកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ហាក់​ដូចជាពុំថមថយឡើយ ។ គ្រាន់តែមួយថ្ងៃគឺថ្ងៃទី០៣ វិច្ឆិកា ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ និង១២នាក់ទៀតរងរបួស ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានទាំង១០លើកនោះ គឺបណ្ដាលមកពីមូលហេតុ ៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ​ និងស្រវឹង ៕

Advertisement
Advertisement