Connect with us

Hi, what are you looking for?

ក្នុងស្រុក

មាន​មនុស្ស ៦២៨នាក់បានប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីដែល​ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩ អំឡុងដំណើរទស្សនកិច្ច​នៅ​កម្ពុជា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យដឹងនៅថ្ងៃនេះ​ថា បន្ទាប់​ពីទទួលព័ត៌មានថា រដ្ឋមន្រ្តីការបរទេស​ និង​ពាណិជ្ជកម្ម​ហុងគ្រី ត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​១៩នៅ​ប្រទេសថៃ ក្រោយ​ពី​បញ្ចប់ដំណើរទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ក្រសួងបាន​ស្រាវជ្រាវ​រកឃើញ​អ្នក​ដែល​ប៉ះពាល់ជាមួយ​គាត់ក្នុងរយៈ​ពេល​នៃដំណើរទស្សកិច្ច​កាលពីថ្ងៃទី៣ ខែវិច្ឆិកា សរុបចំនួន ៦២៨នាក់។

ពួក​គេ​ត្រូវ​បានធ្វើ​តេស្ត​វត្ថុ​សំណាកដោយវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា ហើយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូវីដ​១៩​ទាំងអស់គ្នា ហើយ​ពេលនេះ​ក្រសួង​កំពុង​បន្ត​ការ​ស្រាវជ្រាវ និង​តាមដាន​ជា​បន្ត​ទៀត។

ជាមួយ​គ្នា​ក្រសួងសុខាភិបាល ក៏​បាន​ក្រើន​រំលឹក និង​ធ្វើ​ការ​អំពាវនាវ​សារជាថ្មី​​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ដោយ​ត្រូវ​ពាក់​ម៉ាស (ក្នុង​ករណីចាំបាច់) ជា​ពិសេស​នៅ​ពេល​ចល័ត​ធ្វើដំណើរ និង​ពេល​ជួប​មនុស្ស​ម្នា​ច្រើន ប្រើ​កន្សែង ឬ​ក្រម៉ា​ខ្ទប់​មាត់​ពេល​ក្អក កណ្តាស់ សម្អាត​ដៃ​ជាប់ជាប្រចាំ រក្សា​សុវត្ថិភាព​សង្គម និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះឡើង​ទៅ ដើម្បី​ចៀសវាង​ការ​ចម្លង​វីរុស​កូវីដ​១៩ ដែល​អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា គ្រប់​កាលទេសៈ និង​គ្រប់ទីកន្លែង៕

Advertisement
Advertisement