Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម្សិលមិញសមត្ថកិច្ចឃាត់ខ្លួនជាង៦០នាក់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន

ភ្នំពេញ : អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា តែមួយថ្ងៃប៉ុណ្ណោះ គឺកាលពីថ្ងៃទី០៥ វិច្ឆិកា ម្សិលមិញ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស នៅទូទាំងប្រទេសយ៉ាងហោចណាស់ ៦១នាក់ ពាក់ព័ន្ធសំណុំរឿង ព្រហ្មទណ្ឌ និងគ្រឿងញៀន ។

លោក ខៀវ សុភ័គ បានលម្អិតប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីព្រឹកថ្ងៃទី០៦ វិច្ឆកា នេះថា ក្នុងចំណោមជនសង្ស័យទាំង៦១នាក់នោះ មាន១៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ៧ករណី និងជនសង្ស័យ៤៨នាក់ទៀត ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន២៥ ករណី ៕

Advertisement
Advertisement