Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណនីហ្វេសប៊ុក​មួយ​ចោទអភិបាលខេត្ត​កែបថា ផ្ញើសារសុំខ្លួនធ្វើប្រពន្ធចុង តែអភិបាលខេត្ត​បដិសេធ ហើយថា បានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃហើយ

(កែប)៖ យោងតាម​គណនីហ្វេសប៊ុក​មួយឈ្មោះ «Jëë Mēÿ» បានបង្ហោះសារជេរប្រមាថ ដោយថា​ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលទើបឡើងកាន់តំណែង បាន​ផ្ញើសារ​មក​នាង ដោយសុំ​នាង​ធ្វើ​ប្រពន្ធចុងត្រង់ៗតែម្តង។

ក្រោយ​ការ​ផ្ញើសារនោះ គណនីហ្វេសប៊ុក «Jëë Mēÿ» បានបង្ហោះសារនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះដោយ​ពាក្យ​អសុរសថា «នៅមានមនុស្សបែបហ្នឹងប៉ុន្មាននាក់ទៀតដល់ថ្នាក់ធ្វើដល់អភិបាលខេត្តកែប ហើយតែនៅតែល្មោភស្រីមិនឈប់សោះ នៅមុខមនុស្សច្រើនធ្វើចរឹកសុភាពរាបសាណាស់តែ…»។

ជុំវិញបញ្ហានេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងប្រាប់ ANN ថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ, ហើយថា ហ្វេសប៊ុករបស់លោកនៅប្រើប្រាស់ ដោយលោកសន្និដ្ឋាន ថា អាចមានជម្លោះគូភាគីណាមួយ ហើយមានបញ្ហាផ្ទាល់ខ្លួន។

លោកបន្តថា រឿងនេះ ធ្លាប់កើតឡើងម្តងមកហើយ កាលពីឆ្នាំមុន ឥឡូវទើបឡើងមកម្តងទៀត ដោយមិនដឹងមានហេតុផល ផ្ទៃក្នុងអ្វីទេ។

យ៉ាងណាក៏ដោយ លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា លោកកំពុងធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្រាវជ្រាវករណីនេះហើយ៕

Advertisement
Advertisement