Connect with us

Hi, what are you looking for?

ក្នុងស្រុក

រន្ធត់ណាស់ ! មិនដឹងមានរឿងអី មន្រ្តីនគរបាលវរ:ការពារព្រំដែនលេខ៩០៥ បាញ់សម្លាប់គ្នា ៣នាក់

ឧត្តរមានជ័យ : មន្ត្រីបម្រើការនៅប៉ុស្តិ៍នគរបាលចុងព្រិច នៃវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ បានប្រើកាំភ្លើងបាញ់សម្លាប់គ្នាឯង២នាក់ រួចក៍បាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ០៦វិច្ឆិកា នេះ នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា បញ្ហាបង្កឡើងដោយឈ្មោះ អុំ ឈយ ដែលជានាយរងប៉ុស្តិ៍ចុងព្រិច បានយកអាវុធប្រភេទ Ak 47 បាញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជានាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការណ៍បណ្តាលឱ្យស្លាប់ភ្លាមៗ  បន្ទាប់មកជនបង្ក គឺលោកអនុសេនីយ៍ឯក អុំ ឈយ ក៍បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនៅហ្នឹងកន្លែងតែម្តង។ លោកបញ្ជាក់ថា ជនសង្ស័យធ្លាប់មានជំងឺសរសៃប្រាសាទ ៕

Advertisement
Advertisement