Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ថ្ងៃនេះ ខួបទី១៧ឆ្នាំ ដែល “របាំព្រះរាជទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

នៅថ្ងៃទី៧ ខែវិច្ឆិកានេះ គឺមានរយៈ​ពេល​១៧ឆ្នាំហើយ ដែល “របាំព្រះរាជទ្រព្យ” របស់​កម្ពុជា ត្រូវ​បាន​ចុះ​បញ្ជី​ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។

របាំ​ព្រះ​រាជ​ទ្រព្យ​ ជារបាំនៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ​ ។

របាំនេះ ជាស្នាព្រះហស្ថ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពីរបាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ហើយ​ត្រូវ​បាន​ដាក់ចូលក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៣៕

Advertisement

Facebook

អត្ថបទទាក់ទង