Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញ​អង្គរក្សជនជាតិខ្មែរម្នាក់ដែល​ការពារគណៈប្រតិភូហុងគ្រី​មាន​កូវីដ​១៩

សម្តេចតេជោ​បាន​ប្រកា​សនៅ​ព្រលប់ថ្ងៃតី៧ វិច្ឆិកា​នេះថា មានអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩។

អង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភំ្នពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤ អង្សារសេ, រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួមដំណើរជាមួយគណៈប្រតិភូ ពេលនេះគាត់កំពុងធ្វេីចត្តាទ្បីស័ក។

ក្រោយពីមានករណីនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យ​អ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕

Advertisement
Advertisement