Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួង សម្រេចបិទមន្ទីរសម្រាកព្យាបាល លី ស្រីវីណា

ភ្នំពេញ៖ទីបំផុតទៅ ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាល លី ស្រីវីណា ក្រោមហេតុ ផល ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចមួយ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណ: នៅថ្ងៃទី០៨ វិច្ឆិកា នេះថា ” បិទមន្ទីរសំរាកព្យាបាលឯកជន ឈ្មោះ លី ស្រីវីណា ដែលមានទីតាំងនៅផ្ទះលេខ ៣៣៩ A ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខុសត្រូវមន្ទីរសំរាកព្យាបាល លី ស្រីវីណា ដោយមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ»

ប៉ុន្តែយ៉ាងណាក៍ដោយ គេកត់សម្គាល់ឃើញថា ការ សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា នាពេលនេះ គឺ កើតឡើងក្រោយពីមានហេតុការណ៍ បន្តោកសឺរ៉ូមធ្វើឲ្យមេធាវីម្នាក់ស្លាប់កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០៕

Advertisement
Advertisement