Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាប្រារព្ធខួបទី៦៧ នៃទិវាឯករាជ្យជាតិ៩វិច្ឆិកា

នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេស​កម្ពុជាបានប្រារព្ធខួបលើកទី៦៧ឆ្នាំ ក្រោយដណ្តើមបានឯករាជ្យពេញលេញពីប្រទេស​បារាំង ក្រោមព្រះរាជធិបតីភាព របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកមិញនេះ គេឃើញវត្តមានថ្នាក់ដឹកជានខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបបានអញ្ជើញចូលរួម ដោយរួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមបញ្ជាក់ថា ខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូនីយកិច្ចរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯក​ភាពជាតិខ្មែរ និងព្រះបរមរតនកោដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​លើក​ឡើងថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕

Advertisement
Advertisement