Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តព្រះសីហនុ រៀបចំពិធីអបអរបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

នៅព្រឹកថ្ងៃទី 9 ខែវិច្ឆិកានេះរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីអបអរខួបអនុស្សាវរីយ៍លើកទី 67 បុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០)​ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា​ខេត្ត និងមានការនិមន្ដចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តឡើងនៅវេទិកាបុណ្យជាតិ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

នាឱកាសនេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ០៩ វិច្ឆិកា គឺជា​ទិវា​ប្រ​វ​ត្តិ​សា​ស្រ្តប្រពៃថ្លៃថ្លាឧត្តុងឧត្តមបំផុត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញលេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនី​យកិ​ច្ច​ដ៏​ឧ​ត្តុ​ង្គ​ឧត្តម​របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិ​តាឯ​ក​រាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និង​មហា​បុ​រ​សរដ្ឋដ៏ឆ្នើម ដែលបានបូជា​ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេ​រី​ភា​ព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិកម្ពុជាពីអាណានិគមនិយមបារាំង ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ដថាក្រោមស្នាព្រហស្ថ និងគំរូវីរៈភាពដ៏ឧត្តុងឧត្តម ព្រះបញ្ញា​ញា​ណ​​ដ៏ឈ្លាសវៃ របស់ព្រះករុណាជាអង្គម្ចាស់ជីវិតតំកល់លើត្បូង ពិសេសព្រះរា​ជបូនី​យកិ​ច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ ធ្វើឱ្យមាតុភូមិកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង និងបានប្រគល់ឯករាជ្យមកឱ្យកម្ពុជាវិញ ប៉ុន្តែកម្លាំងបរទេសមួយចំនួននៅតែទន្ទ្រាន រាតត្បាតផ្ទៃក្នុង​ប្រទេសនៅឡើយ។ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្មក្នុងប្រតិ​បត្តិ​ការសាមគ្គីដេញកំចាត់ពួកខ្មាំងសត្រូវជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។ មិទ្ទិញ​រំលឹ​ក​ឡើ​​ង​វិញនូវមាទនភាពជាតិដ៏ឧត្តុងឧត្តម នៃខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាឯក​រាជ្យ​ជាតិ​រ​ប​ស់​យើ​ងក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និង​យុ​ទ្ធសាស្ត្រចតុកោណតំណាក់កាលកាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់​ដ៍ត្រ​ជា​ក់​រ​ប​ស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រទេ​សជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់ បន្ថយភាពក្រីក្រ ព្រមទាំងលើក កម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញ” ជាតិ សាសនា ព្រះមហាក្សត្រ ” ។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ហ៊ីម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័តខ្ពស់ ចំពោះជំងឺកូវីដ-១៩ ដោយផ្លាស់ប្ដូរទំលាប់ ពាក់ម៉ាស លាងសំអាតដៃជាមួយសាប៊ូ ជែល អាល់កុល រក្សាគគម្លាតសុវត្ថិភាព ស្រប តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងគ្មានការចម្លងជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរម្លឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពលខេមរភូមិន្ទ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ពនិងប្រជាជនគ្រប់​ស្រទាប់វណ្ណៈ និងក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យរបស់ព្រះករុណាព្រះបាទសម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្យ ព្រះបិតាឯក រាជ្យជាតិ បូរណភាព ទឹកដី និង​ឯ​ក​ភា​ព​ជា​តិ​ខ្មែ​រព្រះបរមរតនកោដ្ឋ ។ ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទ្ទ ប្រារព្ធពិធីនេះឡើង ដើម្បីរម្លឹ​កនូវ​ប្រវ​ត្តិ​ស្នា​ដៃ​គំ​រូវីរៈភាព​ដ៏អង់អាចក្លាហានហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារី​កម្ពុ​ជា​ ក្នុងបុព្វហេតុតស៊ូ ប្រយុទ្ធប្រឆាំងសត្រូវឈ្លាន ពានគ្រប់សម័យកាល ដើម្បី​ដណ្តើ​ម​ឯ​ក​រា​ជ្យ​ជូ​​ន​ជាតិ មាតុភូមិ ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement